ពិតជាមិនគួរឲ្យជឿមែន គ្រូពេទ្យវះកាត់ជួយសង្គ្រោះស្រ្តីម្នាក់ បានរកឃើញថ្ម 5 ដុំនៅក្នុងពោះ
ស្រ្តីជនជាតិម៉ិចស៊ីកូដែលមានអាយុ 24 ឆ្នាំម្នាក់ដែលសុំលាក់អត្តសញ្ញាណ ត្រូវបានគេជឿជាក់ថាជាមនុស្សដែលមានពោះធំជាងគេបំផុតនៅលើលោក ត្រូវបានវេជ្ជបណ្ឌិតធ្វើវះកាត់ជួយសង្រ្គោះ បានជោគជ័យ ហើយ តែមានរឿងមិនគួរអោយជឿ គឺថា គ្រូពេទ្យបានរកឃើញដុំថ្មចំនួនទៅដល់ 5 ដុំ ដែលមានអង្កត់ផ្ចិតរហូតដល់ 157 cm និងមានទំងន់ 33 kg វាគឺជារឿងដែលកម្របំផុត។ អ្នកសារពត៌មានជាច្រើនបានចោទសួរទៅវិជ្ជបណ្ឌិតដែលវះកាត់អោយស្រ្តីនោះថា តើដុំថ្មទាំងនោះ ទៅនៅក្នុងពោះនាងដោយរបៀបណា?តើនាងហូបដុំថ្មទាំងនោះមែនទេ? តើហូបដោយរបៀបណាបើដុំថ្មធំម្លឹងៗ? ចំពោះសំនួរទាងអស់នេះ វេជ្ជបណ្ឌិតមិនអាចបកស្រាយចំលើយនេះបាននៅឡើយទេ ។
loading...
loading...
យោងតាមសម្ដីរបស់ វេជ្ជបណ្ឌិត ដែលវះកាត់ស្រ្តីនោះ បានអោយដឹងថា ក្រោយពីធ្វើការឆ្លុះអេកូមយើងបានឃើញមានអ្វីនៅក្នុងពោះនាង ទើបយើងធ្វើការវះកាត់ជាបន្ទាន់ បើយើងមិនធ្វើវះកាត់ទេ ស្រ្តីនោះនឹងអាចស្លាប់បាន ។ ក្រោយពីធ្វើការវះកាត់ ឥឡូវនេះអ្នកជំងឺនឹងអាចហូបបាន និងដើរបានដូចជាមនុស្សធម្មតាវិញហើយ។នាងសប្បាយចិត្តខ្លាំងណាស់។