ព័ត៌មានថ្មីៗ

កំហុស ៥ យ៉ាង​រុញច្រាន​​​មិត្ត​​ប្រុស ឲ្យ​ចាកចេញ​ពី​ជីវិត​យើង

មនុស្ស​ប្រុស​ចាកចេញ​ពី​ជីវិត​យើង ពេល​ខ្លះ​មិនមែន​មក​ពី​គេ​មាន​ថ្មី​ឡើយ តែ​យើង​គួរ​រក​មើល​ចំណុច​ខ្វះខាត​ខ្លួន​ឯង​ចាំ​បន្ទោស​អ្នក​ដទៃ។ ខាងក្រោម​ជា​កំហុស ៥ យ៉ាង​ដែល​រុញច្រាន​បុរស​ឲ្យ​ចាកចេញ​ពី​ជីវិត​យើង៖
loading...

១.យើង​ព្យាយាម​ចាត់ចែង​ជីវិត​គេ
នេះ​ជា​ទង្វើ​ដែល​មនុស្ស​ប្រុស​​មិន​អាច​ទទួល​បាន​ឡើយ ព្រោះ​ការ​ស្រលាញ់​គ្នា​មិន​គួរណា​មាន​ភាគី​​ណា​ជា​អ្នក​​ចាត់ចែង​ជីវិត​​ឲ្យ​គ្នា​ឡើយ គួរ​តែ​បណ្ដោយ​ឲ្យ​រស់នៅ​តាម​បែប​អ្វី​ដែល​គេ​ធ្លាប់​មាន។ បើយើង​ចាត់ចែង​សូម្បី​តែ​ការ​ចាយវាយ,ការ​ស្លៀកពាក់,ការ​ញ៉ាំ ឬ​សូម្បី​តែ​ការងារ​គេ នោះ​បុរស​មិន​ចូលចិត្ត​ឡើយ។
២.មិន​យល់​ពី​គេ
មនុស្ស​ប្រុស​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី ការ​យល់ចិត្ត​គេ​ឲ្យ​ច្បាស់​នោះ​ទេ។ តែ​បើ​យើង​មិន​យល់​ពី​ការងារ​គេ,មិត្តភ័ក្ដិ និង​គ្រួសារ​នោះ​ទេ ទោះ​ស្រលាញ់​ប៉ុណ្ណា​ក៏​គេ​បង្ខំ​ចិត្ត​ដើរ​ចេញ​ដែរ។
៣.ចាត់​ទុក​គេ​ជា​បុរស​ទន់ខ្សោយ
គ្មាន​បុរស​ណា​អាច​ទ្រាំ​បាន​នូវ​ការ​មើល​ងាយ​ទឹកចិត្ត​បែប​នេះ​បាន​ទេ។ មនុស្ស​ប្រុស​ទោះ​រឹងមាំ​បែប​ណា ក៏​គង់​មាន​ថ្ងៃ​អាច​ទន់​ជ្រាយ​បាន​ដែរ ដូចនេះ​បើ​យើង​តែង​ថា​ឲ្យ​គាត់​ជា​បុរស​ទន់ខ្សោយ គាត់​ប្រហែល​ជា​មិន​ទ្រាំ​ជាមួយ​យើង​ទៀត​ទេ។
loading...
៤.ដាក់​គំនាប
គំនាប ជា​រឿង​ដែល​មនុស្ស​ប្រុស​ស្អប់​បំផុត មនុស្ស​ស្រី​ជាច្រើន​ចូលចិត្ត​ប្រើ​វិធី​នេះ ដើម្បី​បំពេញ​បំណង​ខ្លួន​ឯង​ទាំង​ដែរ​មិត្ត​ប្រុស​មិន​ពេញ​ចិត្ត។
៥.ឲ្យ​គេ​ជ្រើសរើស

មនុស្ស​ស្រី​ចូលចិត្ត​និយាយ​បំផុត គឺ​ឲ្យ​សង្សារ​ជ្រើសរើស​ខ្លួន និង​មិត្តភ័ក្ដិ ឬ​គ្រួសារ​គេ។ តែ​យើង​ត្រូវ​ដឹង​ថា ទោះ​ជា​គេ​ជ្រើស​យើង ក៏​គេ​មិន​បាន​ពេញចិត្ត​នឹង​ជ្រើស​ដែរ ហើយ​ថ្ងៃ​ណា​មួយ​គាត់​នឹង​ចាកចេញ​ពី​យើង​ទាំង​ឈឺចាប់៕
ប្រភព៖ Likelovequotes