ព័ត៌មានថ្មីៗ

៥ចំនុចដែលមនុស្សប្រុស​នៅហ្ស៊ីនត្រូវដឹងនៅពេលចាប់ផ្តើមរួមភេទលើកដំបូង

ការរួមភេទ ជា​សេចក្តីសុខ​បំផុត​របស់​មនុស្ស ហើយ​ជីវិត​សុខភាព​ផ្លូវភេទ​ល្អ​ជា​គន្លឹះ​នាំ​ទៅរក​សុខុមាល​ភាព។ តែ​ទោះជា​យ៉ាងណា មាន​រឿង​មិន​ពិត​មួយ​ចំនួន​អំពី​ការ​រួមភេទ ដែល​បុរសៗ​មិន​ធ្លាប់​បាន​ឆ្លងកាត់​ការ​បង្កាត់​ភ្លើងស្នេហ៍​ងាយនឹង​ឆាប់​ជឿ​បំផុត ។ បើសិន​អ្នក​ជា​បុរស​នៅហ្ស៊ីន អ្នក​គួរ​ដឹង​ពី​រឿង​ទាំងអស់​ខាងក្រោម​នេះ ។

រយៈពេល​បះ​លិង្គ

លិង្គ​មិន​អាច​បះឡើង​ច្រើនជាង​រយៈពេល ៣-៥ នាទី​ឡើយ ។ យោង​តាម​ការសិក្សា​បាន​ឱ្យ​ដឹង​ថា បុរសៗ​ភាគច្រើន​អាច​បាញ់​ទឹកកាម​ចេញ​ក្នុង​ចន្លោះ​ពេល​ពី ៣-៥ នាទី​ក្រោយ​ពេល​បាន​សម្រុកចូល ។

លេង និង​ស្ទាបអង្អែល

ការលេង និង​ស្ទាប​អង្អែល ជា​រឿង​មួយ​សំខាន់ ។ គ្រាន់តែ​សម្រុក​ចូល​ទ្វារមាស​តែម្យ៉ាង​មិនទាន់​គ្រប់គ្រាន់​អាច​ធ្វើឱ្យ​ស្ត្រី​អាច​សម្រេចកាម​បាន​ឡើយ ។ បើ​អ្នក​ចង់​ក្លាយជា​គូស្នេហ៍​ដ៏ល្អ អ្នក​ត្រូវ​ប្រើ​វិធី​លេង និង​ស្ទាបអង្អែល​ដូចជា ថើប បឺត​ជញ្ជក់​សុដន់...។

ទំហំ​លិង្គ

ប្រសិនបើ​អ្នក​បារម្ភ​ថា លិង្គ​របស់​អ្នក​តូច ហើយ​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង សូម​កុំ​ភ័យ​ខ្លាច ។ ទំហំ​មិន​ជា​បញ្ហា​ឡើយ ឱ្យ​តែ​វា​មាន​ប្រវែង​ខ្លីជាង ៣ អីញនៅពេល​បះឡើង ពិតជា​គ្រប់គ្រាន់ ។

ការសម្រេច​កាម​ដោយ​ខ្លួនឯង

ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​មិន​នាំឱ្យ​ខូច​សុខភាព​ឡើយ ។ ការសម្រេច​កាម​ដោយ​ខ្លួនឯង ជា​វិធី​បញ្ចេញ​តណ្ហា​ផ្លូវភេទ​របស់​អ្នក ។ វា​ជួយ​សម្អាត​ទឹកកាម​ចាស់​ឱ្យ​រាងកាយ​ផលិត​ទឹកកាម​ថ្មី កាត់​បន្ថយ​អារម្មណ៍​តានតឹង និង​ការពារ​ពី​ជំងឺ​មហារីក​ប្រូស្តាត ។

ថ្ងៃ​ស្ត្រី​មក​រដូវ

មនុស្ស​ជាច្រើន​និយាយ​ថា ការ​រួមភេទ​ដោយ​មិន​ការពារ​ក្នុង​អំឡុង​ពេល​ស្ត្រី​មក​រដូវ​នឹង​មិន​ធ្វើឱ្យ​មាន​ផ្ទៃពោះ​ទេ ។ តែ​ឱកាស​នេះ​មាន​តិចបំផុត អ្នក​គួរតែ​នៅ​ប្រើ​ស្រោម​អនាម័យ ដើម្បី​សុវត្ថិភាព និង​ការពារ​ពី​ជំងឺ​កាមរោគ ៕