ទាំងនេះជាវិធីជួយឲ្យស្រ្តីនៅតែមានចំណង់ផ្លូវភេទ
មានកត្តាច្រើនណាស់ដែលនាំឲ្យចំណង់ផ្លូវភេទមនុស្សស្រីថយចុះ។ កត្តាមួយដែលធ្វើឲ្យចំណង់ផ្លូវភេទស្ត្រីថយចុះនោះ គឺជាការឈានដល់ការរាំងរដូវតែម្តង។
ខាងក្រោមនេះគឺជាវិធីសាស្រ្តដ៏មានសុវត្ថិភាពដែលជួយឲ្យមានចំណង់៖
loading...
- ចាប់ផ្តើមរបបអាហារ និងលំហាត់ប្រាណដែលផ្តល់សុខភាព
អ្នកគួរតែទៅហាត់ប្រាណ ឬបើអាចទិញម៉ាស៊ីនរត់ហាត់ប្រាណនៅមួយកន្លែង ឬឧបករណ៍ហាត់ប្រាណណាមួយ ហើយចូរចំណាយពេល៣០ នាទីក្នុងមួយថ្ងៃសម្រាប់ហាត់ប្រាណនឹងឧបករណ៍ទាំងនេះ។ វិធីសាស្ត្រដ៏ល្អបំផុតដែលមនុស្សស្រីយើងអាចបង្កើនចំណង់ផ្លូវភេទបាននោះ គឺការញ៉ាំអាហារដែលផ្តល់សុខភាព និងដាក់កម្មវិធីហាត់ប្រាណឲ្យបានទៀងទាត់។ រឿងនេះមិនត្រឹមតែផ្តល់អោយរាងកាយកាន់តែមានសុខភាពល្អទេ តែក៏ធ្វើឲ្យចិត្តគំនិតកាន់តែស្រស់ថ្លាផងដែរ។ កាលណាស្ថានភាពផ្លូវចិត្តល្អ វាពិតជាអាចពង្រឹងដល់ចំណង់ផ្លូវភេទបាន ដូច្នេះ របៀបរស់នៅដែលផ្តល់សុខភាព គឺជារឿងដ៏ល្អបំផុតដែលអ្នកត្រូវចាប់ផ្តើម។

សាកល្បងអាហារ ដែលជម្រុញដល់ចំណង់ផ្លូវភេទ
អាហារដែលជម្រុញដល់ចំណង់ផ្លូវភេទមានដូចជា អយស្ទឺ សូកូឡា និងខ្ញី។ អាហារដែលជម្រុញដល់ចំណង់ផ្លូវភេទ ត្រូវបានគេរកឃើញអស់រយៈពេលរាប់ពាន់ឆ្នាំទៅហើយ។ អាហារហឹរដូចជាម្ទេស ត្រូវបានគេជឿថា ក៏អាចបង្កើនចំណង់ផ្លូវភេទបានដែរ តាមរយៈការបង្កើនចង្វាក់បេះដូង។ គ្មានអំណះអំណាងវេជ្ជសាស្ត្រណាមួយដែលបញ្ជាក់ថា យិនសិន អយស្ទឺ និងម្ទេសហឺរ អាចបង្កើនចំណង់ផ្លូវភេទបានទេ ប៉ុន្តែ វាអាចធ្វើបែបនេះបានដោយសារតែឥទ្ធិពលនៃសារធាតុ Placebo។ នៅពេលមនុស្សម្នាក់ត្រូវបានគេប្រាប់ថា សារធាតុណាមួយនឹងបង្កើនចំណង់ផ្លូវភេទ វាប្រហែលជាមានប្រសិទ្ធភាពដែរដោយសារតែជំនឿខាងផ្នែកចិត្តសាស្ត្រតែប៉ុណ្ណោះ។

- ពិភាក្សាអំពីការព្យាបាល ដោយអ័រម៉ូនជាមួយគ្រូពេទ្យ
ជាមធ្យម ស្ត្រីដែលត្រូវឆ្លងចូលវ័យរាំងរដូវនោះ គឺអាយុ ៥១ ឆ្នាំ។ មានអំណះអំណាងមួយបានឲ្យដឹងថា កម្រិតអ័រម៉ូនរបស់ស្ត្រីដែលរាំងរដូវរួច គឺមិនមានលក្ខណៈដូចគ្នានឹងពេលដែលពួកគេមិនទាន់រាំងរដូវឡើយ។ ចំណែកឯការព្យាបាលដោយអ័រម៉ូនតេស្តូស្តេរ៉ូន ក៏អាចបង្កើនចំណង់ផ្លូវភេទរបស់មនុស្សស្រីបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាគួរតែបញ្ជាក់ឲ្យដឹងថា ឥទ្ធិពលរយៈពេលយូរនៃការព្យាបាលបែបនេះ នៅមិនទាន់ដឹងនៅឡើយទេ ជាពិសេសផលប៉ះពាល់ទៅលើសុដន់តែម្តង៕
ប្រភព៖ Health.com.kh