ព័ត៌មានថ្មីៗ

មនុស្សស្រីត្រូវរង​ផល​ប៉ះពាល់ ៤ យ៉ាង​ដែល​បណ្ដាល​មក​ពី​ការ​រួម​ភេទ​មុន​រៀបការ

ស្ត្រី​ដែល​ឆាប់​ចូល​ប្រឡូក​ក្នុង​ជីវិត​ផ្លូវ​ភេទ មុន​ពេល​រៀបការ អាច​បណ្ដាល​ឲ្យ​ជួប​បញ្ហា​ជាច្រើន​ទាំង​សុខភាព និង​ផ្លូវ​ចិត្ត។ ខាងក្រោម​នេះ​គឺជា​ផល​ប៉ះពាល់ ៤ យ៉ាង​ដែល​ស្រី​ៗ​ជួប​ក្នុង​ការ​រួម​ភេទ​មុន​រៀបការ៖

១.បុរស​ឆាប់​មាន​អារម្មណ៍​ណាយ​ចិត្ត៖
ក្រោយ​គេង​ជាមួយ​គ្នា​ម្ដង​ជា​ពីរ​ដង​រួច​មក ប្រុស​ៗ​ច្រើន​តែ​មាន​អារម្មណ៍​ណាយ​ចិត្ត​លែង​ស្រលាញ់​ ហើយ​ក៏​បោះបង់​​យើង​ចោល​ទៅ​រក​អ្នក​ថ្មី។
២.ត្រូវ​មនុស្ស​និយាយ​ដើម
 ប្រសិនបើ​យើង​ធ្លាប់​គេង​ជាមួយ​បុរស​ណា​ម្នាក់ ហើយ​​បើ​ក្រោយ​រៀបការ​រួច​ប្រុស​ម្នាក់​នោះ​ស្គាល់​ស្វាមី គេ​នឹង​ប្រាប់​រឿង​យើង​គេង​ជាមួយ​គេ​ទៅ​ស្វាមី។ មិន​តែ​ប៉ុណ្ណោះ​ប្រុស​ៗ​ច្រើនតែ​និយាយ​ដើម​ប្រាប់​ដល់​មិត្តភ័ក្ដិ​គេ ពេល​គេ​បាន​គេង​ជាមួយ​ស្រី​ណា​ម្នាក់។
loading...

៣.ប្រឈមមុខ​នឹង​ជំងឺ
 ពេល​ដែល​យើង​សម្រេច​ចិត្ត​ព្រម​គេង​ជាមួយ​បុរស​ណា​ម្នាក់ យើង​មិន​ទាន់​ទាំង​ដឹង​ថា​គេ​មាន​ជំងឺ​អ្វី​ខ្លះ​ទេ ព្រោះ​មិន​ដែល​ទៅ​ឆែក​សុខភាព​ជាមួយ​គ្នា។ ដូចនេះ​ហើយ​ធ្វើឲ្យ​យើង​ប្រឈមមុខ​នឹង​ជំងឺ​ឆ្លង​ជាច្រើន​ពី​គេ ឬ​ការ​មាន​ផ្ទៃពោះ​ទាំងមិន​បាន​រៀបការ។
loading...

៤.អស់​ជម្រើស
 ប្រសិនបើ​ប្រគល់​ខ្លួន​ឲ្យ​បុរស​ណា​ម្នាក់​ហើយ​នោះ យើង​ស្ទើរ​តែ​អស់​ជម្រើស​ក្នុង​ការ​រើស​បុរស​​ល្អ​ផ្សេង​បាត់​ទៅ​ហើយ៕