រួមសិចពេលថ្ងៃក្នុងម៉ោងសម្រាកពីការងារ នេះជាសំណើរបស់ក្រុមប្រឹក្សាស៊ុយអែត
ជនជាតិស៊ុយអែតគួរតែសម្រាកពីការងារមួយម៉ោងដើម្បីទៅផ្ទះ និងរួមសិចជាមួយដៃគូ។ នេះជាសំណើរបស់ក្រុមប្រឹក្សាក្នុងស្រុកបានលើកឡើងកាលពីថ្ងៃទី២១កុម្ភៈ សំដៅបំណងធ្វើអោយទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពលរដ្ឋមានសភាពប្រសើរឡើង។
loading...
មានការសិក្សាបង្ហាញថា ការរួមសិចគឺជាផ្នែកមួយដែលធ្វើអោយមានសុខភាពល្អ”។ លោក Per-Erik Muskos វ័យ៤២ឆ្នាំជាសមាជិកក្រុមប្រឹក្សាក្រុង Overtornea បានប្រាប់សារព័ត៌មាន AFP ក្រោយបង្ហាញញត្តិ។
លោកនិយាយថា ដៃគូ ឬប្ដីប្រពន្ធមិនបានចំណាយពេលវេលាគ្រប់គ្រាន់ក្នុងសង្គមសព្វថ្ងៃ។ “ការរួមសិចក្នុងពេលសម្រាកពីម៉ោងការងារនេះគឺដើម្បីធ្វើអោយមានទំនាក់ទំនងល្អប្រសើរឡើង”។
លោកបានគូសបញ្ជាក់ថា គេមិនមានវិធីដើម្បីបញ្ជាក់ថាបុគ្គលិកមិនប្រើពេលវេលារបស់ពួកគេដើម្បីគោលបំណងអ្វីផ្សេងនោះទេជាជាងការប្រើជាមួយដៃគូ ឬប្ដីប្រពន្ធ។
“អ្នកមិនអាចធានាថា បុគ្គលិកមិនចេញក្រៅធ្វើរឿងអ្វីផ្សេងនោះទេ។ និយោជកត្រូវតែជឿទុកចិត្តលើនិយោជិត”។
loading...
លោក Muskos និយាយថា លោកមិនឃើញថាមានហេតុផលណាដែលញត្តិនៃការស្នើអោយបុគ្គលិកសម្រាកពីការងារមួយម៉ោងដើម្បីទៅរួមសិចជាមួយដៃគូមិនត្រូវបានអនុម័តនោះទេ។
បន្ទាប់ពីជនជាតិហ្វាំងឡង់ និងបារាំង ជនជាតិស៊ុយអែតគឺជនជាតិដែលធ្វើការពេញម៉ោងក្នុងរយៈពេលតិចម៉ោងជាងគេគិតត្រឹមឆ្នាំ២០១៥។នេះបើយោងតាមការសិក្សារបស់វិទ្យាស្ថានCoeRexecode៕