ព័ត៌មានថ្មីៗ

អាហារ​ដែល​ជួយ​ឲ្យមានសុខភាពល្អ និងកាត់បន្ថយ​ស្រ្តេស

ធុញទ្រាន់​នឹង​អាការ​ស្រ្តេស​ដែល​តាម​លង​បន្លាច​ជីវិត​អ្នក​រហូត​ណាស់​មែន​ដែរឬទេ? ឈប់​បារម្ភ​ទៀតណា​គ្រាន់តែ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ ​ស្ត្រេស​នឹង​មិន​ហ៊ាន​មក​ក្បែរ​អ្នក​ឡើយ។
អាហារ​៤ ​ប្រភេទ​ដែល​បណ្ដេញ​ស្រ្តេស​ចេញ​ពី​ជីវិត​របស់​អ្នក៖

១/ ទឹក​ឃ្មុំ
ទឹក​ឃ្មុំ​អាច​ប្រើប្រាស់​ជំនួស​ស្ករ ​ហើយ​មាន​អត្ថ​ប្រយោជន៍​ក្នុងការ​កម្ចាត់​ស្រ្តេស​ដ៏​នឹកស្​មាន​មិន​ដល់។ អ្នក​ងាច​ទទួលទាន​ទឹកឃ្មុំ​ម្ដង​ចំនួន​៥០​ក្រាម​ប៉ុន្តែ​នៅពេល​ដែល​អ្នក​មាន​អាការ​ស្ត្រេស ​និង​ហត់នឿយ​ខ្លាំង​អ្នក​អាច​ទទួលទាន​រហូត​ដល់​២០០​ក្រាម​ក្នុង​មួយ​ដង។ ប៉ុន្តែ​កុំ​ទទួលទាន​ក្នុងបរិមាណ​ច្រើន​បែប​នេះ​ញឹកញាប់​ពេក។

២/ ផ្លែ​ប្លូប៊ើរី


ផ្លែ​ប្លូប៊ើរី​សម្បូរ​ទៅ​ដោយ​វីតាមីន ​C ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជា​ភ្នាក់ងារ​កម្ចាត់​ស្ត្រេស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ ម្យ៉ាងវិញទៀត​វីតាមីន​ C​ ល្អ​សម្រាប់ធ្វើឱ្យ​ប្រព័ន្ធ​ប្រសាទ​មាន​អាការ​ស្ងប់។ វា​ពិត​ជា​ជួយ​បន្ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​លឿន។​

៣/ ផ្កា​ខាត់ណា​ពណ៌​ខៀវ (ប្រូខូលី)
ប្រូខូលី​សម្បូរ​ទៅដោយ​វីតាមីន ​B ហើយ​វា​ក៏​មាន​ផ្ទុក​ទៅ​ដោយ​ហ្វូលីក​អាស៊ីត​ផងដែរ។ វា​ជួយ​​កាត់​បន្ថយ​អាការ​ថប់​បារម្ភ​ស្រ្តេស​និង​ជួយ​ថែរក្សា​សុខភាព​បេះដូង​និង​ខួរក្បាល​ព្រមទាំង​សុខភាព​ដៃ​ស្បូនផងដែរ។ ហ្វូលីក​អាស៊ីត​ជួយ​ឱ្យ​ក្រចក​និង​សក់​រឹងមាំ​ថែមទៀតផង។

៤/ ទឹកដោះគោ
ទឹកដោះគោ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​វីតាមីន ​B1 ​វីតាមីន ​B2 កាល់ស្យូម ​និងអាស៊ីត​អា​មីណូ​ដែល​មាន​មុខងារ​យ៉ាង​សំខាន់​ក្នុងការ​កម្ចាត់​អាការ​ស្រ្តេស។ ទឹកដោះគោ​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​និង​បំបាត់អាការ​នឿយហត់​អស់​កម្លាំង​ផងដែរ៕

ប្រភព៖ Beautips