ព័ត៌មានថ្មីៗ

៤ ធាតុលាយចូលគ្នាធ្វើ​ឲ្យ​​មុខស ​ស​ស្អាតបែប​ធម្មជាតិ

មាន​មនុស្ស​ជាច្រើន​បាន​ស្វះ​ស្វែងរក​ទិញ​ឡេ​លាបមុខ ក្រេ​ម​លាបមុខ ម្សៅលាបមុខ ប្រេង​លាបមុខ ជួនកាល​រហូត​ហ៊ាន​ទិញ​ដល់​ម៉ាស់​បិទមុខ​តម្លៃ​រាប់សិប​ដុល្លារ​ក៏មាន នោះ​ក៏​មកពី​ចង់បាន​ឲ្យ​មុខ​ស​ស្អាត​។​ ប៉ុន្តែ​ដើម្បី​បាន​ស្បែ​កមុខ​ស​ស្អាត​តាម​វិធី​នោះ យើង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន និង​ត្រូវ​ចំណាយ​វា​ជាប្រចាំ ដើម្បី​រក្សា​ស្បែ​កមុខ​នោះ​ឲ្យ​នៅតែ​ ស​ស្អាត តែ​សម្រាប់​អ្នកខ្លះ​វា​បែរជា​បង្កបញ្ហា​ឲ្យ​ដល់​ស្បែ​កមុខ​ទៅវិញ ព្រោះតែ​ផលិតផល​ដែល​ទិញ​យកមកប្រើ​នោះ មិន ត្រូវ​ជាមួយ​ស្បែក​មុខ​របស់ខ្លួន​។​

loading...

ពិតមែន​ថា មុខ​គឺជា​អ្វីដែល​គេ​ត្រូវ​មើល​មុនគេ ដូច្នេះ​សាច់​ស្បែក​មុខ​ខ្មៅ​មាន​ស្នាម មាន​ភាព​គគ្រាត គឺ​ពិតជា​រឿង​អាម៉ាស់​មួយ​ទាំង​បុរស និង​ស្ត្រី​។ មិន​ថា​ក្មេង មិន​ថា​ចាស់​ទេ គ្រប់គ្នា​សឹង​ចង់បាន​ស្បែ​កមុខ​ស្អាត ទោះបី​មានមុខ​មិន​ស្អាត​ក៏ដោយចុះ​ក៏​នៅ​ចង់​ស្អាត​ដែរ​។​
​ការប្រើ​ឡេ ឬ​ក្រេ​ម ឬ​ម្សៅ​មក​លាប​លើ​ស្បែក​មុខ​នោះ ជា​រឿង​មួយ តែ​នៅពេល​យើង​ខាន​លាប​វា ស្បែក​នោះ​ក៏​ប្រែ​មកជា​ខ្មៅ​វិញ​ដដែល ដូច្នេះ​អ្នក​ប្រើ​ត្រូវ​ប្រើ​ម្សៅ ឬ​ឡេ​នោះ​ជាប់​ជាប្រចាំ​មិនអាច​ខាន​បានឡើយ ដូច្នេះ​ប្រាក់​សម្រាប់​ទិញ​ក្រេ​ម ឬ​ម្សៅ​មក​ប្រើ​ក៏ត្រូវ​ចំណាយ​ជាប់​ជានិច្ច​តាម​នោះដែរ​។​
តាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​ជាច្រើន បាន​រកឃើញថា ក្រូចឆ្មា​លឿង (Lemon) មាន​សារធាតុ​ម្យ៉ាង​នៅក្នុង​នោះ អាចជួយ​ជំ​រះ​ពណ៌​របស់​ស្បែក (​សារធាតុ​អាស៊ីដ​មាន​ក្នុង​ទឹកក្រូច​ឆ្មា​) ជម្រុះ​ចោល​កោសិកា​ងាប់ បំបាត់ចោល​ស្នាម​អុជ​ខ្មៅៗ​លើ​ស្បែ​កមុខ ជួយ​កាត់បន្ថយ មុន​ លើ​ផ្ទៃមុខ ធ្វើ​ឲ្យ​សាច់​មុខស្រស់​ស្អាត​តាមបែប​ធម្មជាតិ​បាន​។​
​ដោយសារតែ​អាស៊ីដ​នៅក្នុង​ទឹកក្រូច​ឆ្មា​មាន​ច្រើន ដូច្នេះ​ការប្រើ​ទឹកក្រូច​ឆ្មា​ផ្ទាល់​លើ​ស្បែក​មុខជា​ប្រការ​មួយ​មិនគួរ​ធ្វើ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្បែក​មុខស្ងួត ឬ​រលា​កបាន​។ វិធី​ដែល​ល្អ​បំផុត​សម្រាប់ធ្វើ​ឲ្យ​ស្បែក​ខ្លួន ឬ​ស្បែ​កមុខ​ស្អាត គួរ​គប្បី​ប្រើ​ទឹកដោះគោ ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា​រួមគ្នា ទើប​មាន​ប្រសិទ្ធ​ភាពល្អ បើ​បាន​បន្ថែម​ខ្ទិះដូង​ចូល​នោះ​កាន់តែ​ប្រសើរ​។​
​ ​របៀប​ផ្សំ :
​ ​- ទឹកដោះគោ​ចំនួន ២​ស្លាបព្រា​បាយ​
​ ​- ទឹកក្រូច​ឆ្មា ចំនួន ២​ស្លាបព្រា​បាយ​
​ ​- ខ្ទិះដូង​ថ្មី ចំនួន ២​ស្លាបព្រា​បាយ​
​ដាក់​គ្រឿងផ្សំ​ទាំង​ប៉ុន្មាន​មុខ​នេះ​ចូលគ្នា​ក្នុង​កូន​កែវ​មួយ​ស្អាត យក​កូន​ស្លាបព្រា​មួយ​កូរ​វា​ចូលគ្នា​ឲ្យ​សព្វ​ល្អ រួច​ដាក់​វា​ទុក​ក្នុង​ទូទឹកកក​ចំនួន​១០​នាទី ទើប​យក​ល្បាយ​នេះ​មក​លាប​លើ​ស្បេ​កដៃ បើ​មិនមាន​ប្រតិកម្ម​អ្វី​ទេនោះ យើង​អាចយ​កវា​មក​លាប​លើ​ស្បែ​កមុខ​បាន សូម​លាប​ឲ្យ​សព្វ​ទាំ​ងក មុខ ក្រោយ និង​លើ​ផ្ទៃមុខ​ទាំងមូល ប្រើ​ដុំ​សំឡី​សម្រាប់​ផ្តិត​ជូត​ទើប​ប្រសើរ​ជាង​ការប្រើ​ម្រាមដៃ​។​
​​យើង​អាច​លាយ​ល្បាយ​នេះ​សម្រាប់​ប្រើ តែមួយ​ថ្ងៃ​បាន​ហើយ គឺ​សម្រាប់​លើ​មុខ​ផង និង​លើ​ខ្លួនប្រាណ​យើង​ផង​។​
​បន្ទាប់ពី​លាប​រួច ត្រូវ​ទុកចោល​ឲ្យ​ស្ងួត​ចំនួន ១០ ទៅ ១៥​នាទី ទើប​លាងជម្រះ​វា​ចេញ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ​។​
​ធ្វើបែបនេះ​ឲ្យ​បាន​ចំនួន ១​ខែ នោះ​ស្បែ​កមុខ និង​ស្បែក​ខ្លួន​របស់​យើង​នឹងមាន​ពណ៌​ស​ស្អាត​មិន​ខាន​។​
​យើង​អាច​ប្រើតែ​ទឹកក្រូច​ឆ្មា​ជាមួយ​ទឹកឃ្មុំ​ក៏បាន តែ​គួរ​មាន​លាយ​ជាមួយ​ទឹកដោះគោ​ទើប​ល្អ ឬ​លាយ​ជាមួយ​ទឹកដោះគោ​ជូរ (Yogurt) នោះ​កាន់តែ​ល្អ​។ ចំណែក​ខ្ទិះដូង វា​ជួយ​ស្បែក​ឲ្យ​ទន់​ស្រស់ថ្លា បើ​អាច​ផ្សំ​វា​ជាមួយ​បាន​រាល់ថ្ងៃ គឺជា​ការ​មួយ​ប្រសើរ​ណាស់​។​
​យើង​អាច​ឃើញ​ភាពខុសប្លែក​នៃ​ស្បែក​ត្រឹមតែ​បី​បួន​ថ្ងៃ​បន្ទាប់ពី​ការប្រើ ជាពិសេស​វា​ល្អ​បំផុត​សម្រាប់​អ្នកមាន​មុន​លើ​ផ្ទៃមុខ និង​នៅលើ​ខ្នង​។ ប្រយោជន៍​របស់​វត្ថុ​ផ្សំ :
​ ​- ក្រូចឆ្មា (​ក្រូចឆ្មា​លឿង​) (Lemon) : ក្រូចឆ្មា​ត្រូវបាន​គេ​ប្រើ​សម្រាប់​ខាត់​ស្បែក​ឲ្យ​ស​យូរ​ឆ្នាំ​មកហើយ ព្រោះ​វា​មាន​ជាតិ​អាស៊ីដ​ម្យ៉ាង​សម្រាប់​ជួយ​សំអាត​ស្បែក​ឲ្យ​ជ្រះ​ពី​កោសិកា​ងាប់ និង​ស្នាម​ផ្សេងៗ​លើ​ស្បែ​កបាន​យ៉ាង​ល្អ​។ សូម​ដាក់​ទឹក​ក្រូចឆ្មា​ក្នុង​អ្វីមួយ រួច​យក​សំឡី​មក​ជ្រលក់​ជូត​ត្រង់​ក​បន្តិច​មើល​សិន បើ​គ្មាន​ស្តា​មក​ន្តួ​ល ឬ​ឡើង​ក្រហម​ទេនោះ បានសេចក្តីថា ស្បែក​របស់​យើង​មិនមាន​ប្រតិកម្ម​ជាមួយ​ទឹកក្រូច​ឆ្មា​ឡើយ ដូច្នេះ​យើង​អាច​ប្រើ​វា​បាន​។​
loading...
​សូម​ប្រើ​ទឹកក្រូច​ឆ្មា​ជាមួយ​ទឹកស្អាត​ក្នុង​ចំនួន​ស្មើគ្នា បើ​ចង់​ប្រើតែ​ទឹកក្រូច​ឆ្មា​មួយ​មុខ តែបើ​ប្រើ​លាយ​ជាមួយ​វត្ថុ​ដទៃ​មិនចាំបាច់​លាយ​ទឹក​ចូល​ជាមួយ​ឡើយ​។ ចិត​ក្រូចឆ្មា​ជា​បន្ទះ​ស្តើងៗ យកមក​ជូត​ក្លៀក អាចជួយ​បំបាត់​ក្លិន​ក្លៀក​បាន​ភ្លាមៗ ព្រមទាំង​ជួយ​ធ្វើ​ឲ្យ​ក្លៀក​ឡើង​ស​បានដែរ សូម​ធ្វើ​វា​ឲ្យ​បាន​មួយថ្ងៃ ២​ដង ពេលព្រឹក និង​ពេល​ល្ងាច ទុក​វា​ចោល​ចំនួន ១០​នាទី​សិន សឹម​លាង​វា​ចេញ​ជាមួយ​ទឹកស្អាត​។​
​ ​- ទឹកឃ្មុំ : គឺជា​វត្ថុ​ដែល​គេ​ប្រើ​ច្រើន​សម្រាប់​សម្លាប់​មេរោគ​លើ​ដំបៅ ឬ​មុខរបួស​ថ្មីៗ តែ​ទឹកឃ្មុំ​ក៏​ជា​គ្រឿង​សម្រាប់​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សម្បុរ​ភ្លឺ​ថ្លា តែ​ត្រូវ​ប្រើ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​។ ល្បាយ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​អាចជួយ​កាត់បន្ថយ​មុន​លើ​ស្បែ​កមុខ និង​នៅលើ​ខ្នង​បាន មិនតែប៉ុណ្ណោះ​ស្នាម​លើ​ផ្ទៃមុខ​បន្សល់ទុក​ដោយ​ដំបៅ មុន​ អាច​ថមថយ​ចុះ ធ្វើ​ឲ្យ​ស្បែក​មុខ​លែង​សូវ​មាន​ស្នាម និង​មាន​ពន្លឺ​។​
​ ​- ទឹកដោះគោ និង​ទឹកដោះពពែ : មាន​ប្រសិទ្ធិភាព​បំផុត​សម្រាប់​ជួយ​ធ្វើ​ឲ្យ​ស្បែក​សរ​លោង​។ យើង​អាច​ទិញ​ទឹកដោះគោ​ស្រស់​ពី​ផ្សារ​មក​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា (​ក្រូចឆ្មា​ជាមួយ​ទឹកដោះគោ​) យក​ល្បាយ​នេះ​មក​លាប​លើ​ស្បែក បន្ទាប់ពី​ជូត ឬ​ងូតទឹក​ក្តៅ​ដុះ​សាប៊ូ​រួចហើយ យកដៃ​ច្បូត​ឈ្លី​លើ​ស្បែក​ថ្នមៗ​ឲ្យ​បានយូរ​ជាមួយ​ល្បាយ​នេះ ទុក​វា​ចោល​ចំនួន ១០​នាទី ទើប​លាងជម្រះ​វា​ចេញ​។ ធ្វើបែបនេះ​ឲ្យ​បាន​រាល់ថ្ងៃ មុនពេល​ចូល​ដំណេក​។​
​ក្រៅពី​ការ​លាយ​ជាមួយ​គ្រឿងផ្សំ​ដទៃ យើង​ក៏​អាច​ប្រើតែ​ទឹកដោះគោ​សុទ្ធ​ក៏បាន​។ លទ្ធផល​ពី​ការប្រើ​ទឹកដោះ​ខាត់​ស្បែក គឺ​ធ្វើ​ឲ្យ​ស្បែ​កស​ស្អាត​មាន​សំណើម​ល្អ​។​
​ ​- ខ្ទិះដូង : យើង​ធ្លាប់តែ​យក​ខ្ទិះដូង​មក​ស្ល ធ្វើជា​បង្អែម តែ​ខ្ទិះដូង​នៅមាន​ប្រយោជន៍​មួយទៀត គឺ​ធ្វើ​ឲ្យ​ស្បែ​កស​ស្អាត​។ យកតែ​ក្បាលខ្ទិះ មិនត្រូវ​លាយ​ជាមួយ​ទឹក​ដាច់ខាត តែ​អាច​លាយ​ជាមួយ​ទឹកដូង​សម្រាប់​ច្របាច់​យក​ខ្ទិះ​បាន​។ សូម​ខាត់​ស្បែក​ជាមួយ​ខ្ទិះដូង បើសិន​ចង់បាន​ស្បែក​ស្អាត​ផូរផង់​។ ការប្រើប្រាស់​វត្ថុ​ផ្សំ​ពី​ធម្មជាតិ​មិន​ប៉ះពាល់​សុខភាព​ដូច​របស់​ទិញ​មកពីផ្សារ​មួយចំនួន​ឡើយ​៕​