រឿងដែលស្រីៗចូលចិត្តធ្វើ ហើយបំផ្លាញអារម្មណ៍លើគ្រែរបស់បុរស
រួមភេទ គឺជាការព្រមព្រៀងរវាងមនុស្សស្រី-ប្រុស តែពេលខ្លះ ស្រីៗទោះជាស្ម័គ្រចិត្ត ក៏គ្មានអារម្មណ៍ដែរ។ ទង្វើនេះធ្វើឲ្យភាគីខាងប្រុសអស់អារម្មណ៍ពេលប្រតិបត្តិការនេះតែម្ដង។ ខាងក្រោមនេះជារឿងដែលស្រីៗចូលចិត្តបំផ្លាញអារម្មណ៍ លើគ្រែរបស់បុរស៖
១.សម្លឹងពិដានដោយគ្មានការបញ្ចេញសំឡេង
អារម្មណ៍នឹងអស់ភ្លាមៗពេលប្រុសៗព្យាយាមធ្វើឲ្យមនុស្សស្រីជាទីស្រលាញ់សប្បាយចិត្ត តែបែរជានាងសម្លឹងមើលទៅពិដាន ដូចមនុស្សគ្មានវិញ្ញាណទៅវិញ។
២.ងុយគេងខ្លាំង
មុនពេលចាប់ផ្ដើមប្រយុទ្ធ បើស្រីៗគ្មានអារម្មណ៍ ឬងុយគេងគួរតែប្រាប់ទៅដៃគូជាមុនទៅ ព្រោះបើពេលសង្គ្រាមកំពុងតែក្ដៅគគុក ហើយមកប្រាប់ថាងុយគេង នោះនឹងបំផ្លាញអារម្មណ៍គេជាមិនខាន។
៣.លើកទូរស័ព្ទ
ស្រីៗគួរតែដឹងថាមុនការចាប់ផ្ដើមឡើងលើគ្រែ គួរតែបិទទូរស័ព្ទ ឬដាក់ Silent។ ព្រោះបើពេលកំពុងតែប្រតិបត្តិហើយ ស្រាប់តែមានសំឡេងទូរស័ព្ទរោទ៍នោះ មនុស្សប្រុសនឹងដាច់អារម្មណ៍អស់ហើយ។
៤.រំលឹកពីអ្នកចាស់
loading...
មិនត្រឹមតែអស់អារម្មណ៍ទេ ថែមជារឿងដែលមនុស្សប្រុសស្អប់បំផុតទៀតផង ពេលដែលដៃគូខ្លួនទៅរំលឹកអ្នកចាស់នៅក្នុងសភាពបែបនេះ។
៥.រុញគាត់ចេញ
ទង្វើបែបនេះ បានកាត់ផ្ដាច់អារម្មណ៍ពុះកញ្ជ្រោលរបស់ខាងប្រុស ហើយមិនអាចចាប់ផ្ដើមម្ដងទៀតភ្លាមៗឡើយ។
៦.បញ្ជា
loading...
មនុស្សប្រុស នឹងអស់អារម្មណ៍ ហើយផ្អាកសកម្មភាពលើគ្រែពេលមនុស្សស្រីចេញបញ្ជាឲ្យធ្វើនេះធ្វើនោះ៕
ប្រភព៖ Boldsky