៧ សន្លឹកបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់ Tiffany នៅព្រលានយន្តហោះ
ពេលបង្ហាញខ្លួនម្ដងៗសមាជិកក្រុមចម្រៀង Girls’ Generation‘s នាង Tiffany មានរស់និយមខ្ពស់ចំពោះសំលៀកបំពាក់ ដោយមិនឲ្យចាញ់តារាហូលីវូដឡើយ ហើយថ្មីៗនេះអ្នកកាសែតប្រមាញ់បានរូបភាពដ៏ស្រស់ស្អាតរបស់តារាស្រីវ័យ ២៧ ឆ្នាំរូបនេះស្លៀកសំលៀកបំពាក់បែប classic American នៅព្រលានយន្តហោះ។
ស្ទីលតុបតែងខ្លួនតារាកូរ៉េសញ្ជាតិអាមេរិករូបនោះបែបសាមញ្ញប៉ុណ្ណោះ តែសម្រស់នាងបែរជាលេចធ្លោខុសពីធម្មតាដោយគ្រាន់តែផាត់មុខតិចៗ, សក់ខ្មៅវែងទម្លាក់ ព្រមជាមួយវ៉ែនតាខ្មៅ។ ចំណែកសំលៀកបំពាក់វិញនាងស្លៀកត្រឹមខោខោវប៊យខៀវជើងវែងរហែកជង្គង់, ស្បែកជើងកែងឃ្លុបពណ៌ដី, ពាក់អាវដៃតូចពណ៌សាច់, ព្រមទាំងស្ពាយកាបូបម៉ាក់ LV ក្នុងដៃមានកាន់ទូរសព្ទខ្មៅមួយគ្រឿងទៀតផង៕ ចង់ដឹងថាម្ចាស់បទ "I Just Wanna Dance" ឡូយប៉ុណ្ណានោះ ទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Koreaboo