ព័ត៌មានថ្មីៗ

៦ ជំហាន​ធ្វើឲ្យ​បុរស​មាន​អារម្មណ៍ និង​ចង់​រឿង​លើ​គ្រែ​ភ្លាម​ៗ

ប្រសិនបើ​ដៃគូ​មិន​សូវ​ខ្វាយខ្វល់​ពី​បញ្ហា​លើ​គ្រែ​ទេ ស្រី​ៗ​អាច​មាន​វិធី​ចាត់ការ និង​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ភ្លាម​ៗ។ ៦ ជំហាន​នេះ​នឹង​អាច​ជួយ​ដាស់​អារម្មណ៍​បុរស​ឲ្យ​គិត​ពី​យើង​វិញ​បាន៖

loading...
១.និយាយ​ពាក្យ"I love you"​៖ ក្នុង​ពេល​ដែល​ភាគី​ម្ខាង​ទៀត​មើល​ទៅ​ដូច​គ្មាន​មិន​ខ្វល់ យើង​គួរ​ចូល​ទៅ​ជិត ហើយ​​និយាយ​ពាក្យ​មួយ​ឃ្លា "អូន​ស្រលាញ់​បង” ដោយ​ប្រើ​សំឡេង​តិច​តែថ្នម​ៗ​នៅ​ក្បែរ​ត្រចៀក នោះ​បុរស​នឹង​មាន​អារម្មណ៍​ឡើង​វិញ។



២.ភាព​ចៅហ្វាយនាយ៖ គួរ​លេង​ល្បែង​ចៅហ្វាយ​តូច កូនចៅ​ធំ ​ជាមួយប្រុសៗ ទើប​ដៃគូ​មាន​អារម្មណ៍​ប្លែក ដោយ​ការ​បញ្ជា​គេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ។ បុរសៗចូលចិត្ត​អ្វី​ដែល​ថ្មី និង​គួរ​ឲ្យ​ទាក់ទាញ ទើបការ​ធ្វើ​សង្គ្រាម​ដោយ​អារម្មណ៍​ពុះកញ្ជ្រោល។
៣.បង្ហាញ​ពី​អារម្មណ៍​នឹករលឹក៖ ប្រសិនបើ​ខាង​ប្រុស​ទើប​មក​ពី​ធ្វើការ យើង​គួរ​ចេញ​ទៅ​ទទួល និង​ឱប​ថើប​ធ្វើ​ដូចជា​នឹក​គាត់​ខ្លាំង​ណាស់។ កាយវិការ​ស្អិត​បេះ​មិន​ចេញ​បែបនេះ បុរស​ណា​គេ​នឹង​ទ្រាំ​បាន។
៤.ការ​តបស្នង៖ នៅ​ពេល​ដែល​បុរស​បាន​ជូន​របស់​មាន​តម្លៃ​ណា​មួយ​មក យើង​គួរ​តែ​បង្ហាញ​ពី​ការ​ដឹង​គុណ ដោយ​និយាយ​ពាក្យ​អរគុណ​បែប​សិចស៊ី និង​បង្ហាញ​កាយវិការ​បញ្ជាក់​ពី​ការ​តបស្នង​សងគុណ។
៥.ប្រាប់​អាថ៌កំបាំង៖ សួរ​គាត់​ថា "បង​ដឹង​អត់​ថា កន្លែង​ណា​នៃ​ខ្លួន​បង​ធ្វើឲ្យ​អូន​លង់​ស្រលាញ់”? បើ​ចម្លើយ​ដៃគូ​ប្រាប់​ថា​មិន​ដឹង ហើយ​សួរ​បក​មក​យើង​វិញ​ថា ត្រង់ណា​ជា​ចំណុច​សំខាន់ នោះ​យើង​គួរ​ចូល​ទៅ​ប្រាប់​ពី​អាថ៌កំបាំង​នោះ ដោយ​ការ​ថើប​ថ្នាក់​ថ្នម និង​អង្អែល​កន្លែង​ពិសេស ខ្លួនប្រាណ​គេ​នឹងមាន​កម្ដៅកើនឡើង។


loading...
៦.បង្ហាញ​សាច់​ខ្នង៖ បើ​ដៃគូ​នៅ​តែ​មិន​ខ្វល់​ពី​យើង គួរ​ប្រើ​ស្នៀត​ពិសេស​នេះ ដោយ​សុំ​ឲ្យ​គេ​ជួយ​លាប​ឡេ​លើ​ខ្នង​យើង។ មនុស្ស​ប្រុស​ភាគច្រើន​ទប់​ចិត្ត​មិន​បាន ពេល​ឃើញ​សាច់​ខ្នង​ដ៏​សិចស៊ី​របស​ស្រី​ៗ​បាន​ឡើយ៕ប្រភព៖កញ្ញា