ព័ត៌មានថ្មីៗ

ហេតុផល​បញ្ជាក់​ថា​ការ​ទាក់ទង​គ្នា​ដោយ​ចិត្ត ល្អ​ជាង​ទំនាក់ទំនង​គ្នា​ត្រឹម ១ យប់

ស្រី​ៗ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា​ការ​ស្រលាញ់​គ្នា​ដោយ​ចិត្ត​និង​ចិត្ត មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​ស្រលាញ់​គ្នា​ដោយ​ប្រគល់​ខ្លួន​ប្រាណ។ ហេតុផល​ខាងក្រោម​បញ្ជាក់​យ៉ាង​លម្អិត​ថា​ការ​ទាក់ទង​គ្នា​ដោយ​ចិត្ត​និង​ចិត្ត ល្អ​ជាង​ទំនាក់ទំនង​គ្នា​ត្រឹម ១ យប់៖

.យើង​អាច​មាន​គេ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នានា​ជាមួយបាន តែ​ពេល​បាន​គេង​ជាមួយ​យើង​ហើយ​នោះ បុរស​នឹង​ឈប់​ទាក់ទង​ជាមួយ​បន្ត​ទៀត។
loading...

.បើ​ទោះ​បែក​គ្នា​ក៏​យើង​គ្មាន​អារម្មណ៍​អៀនខ្មាស​ឡើយ តែ​បើ​ពេល​យើង​ជ្រុល​ខ្លួន​ជាមួយ​គេ​ហើយ ពេល​ចែក​ផ្លូវ​គ្នា យើង​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​គេ​ទេ។
.យើង​អាច​រីករាយ​ជាមួយ​រាងកាយ​ដោយ​មិន​មាន​ការ​សង្ស័យ​ណា​មួយ​ពី​ជំងឺ​ផ្សេង​ៗ។ តែ​បើ​យើង​ជ្រុល​ខ្លួន​ជាមួយ​បុរស​ណា​ម្នាក់​ហើយ នោះ​យើង​តែង​ខ្វល់ខ្វាយ​ពី​បញ្ហា​សុខភាព​ជានិច្ច។
.ពេល​មិន​ទាន់​មាន​សម្ពន្ធភាព​ផ្លូវ​ភេទ​ជាមួយ​បុរស​ណា​ម្នាក់ យើង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជាទី​គាប់​ប្រសើរ តែ​ក្រោយ​ពេល​គេង​ជាមួយ​គេ​ហើយ មាន​អារម្មណ៍​ថា​ខ្លួនឯង​គ្មាន​សុវត្ថិភាព​ផ្លូវ​ចិត្ត​សោះ។
loading...
ប្រភព៖ Boldsky