រួមភេទលើកដំបូង៖ រឿង៦យ៉ាងដែលស្ត្រីមិនគួរជឿ
មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងស្ត្រីពេលរួមភេទលើកដំបូង ប៉ុន្តែមិនមែនរឿងទាំងអស់នោះសុទ្ធតែជាការពិតទេ។ ជាក់ស្ដែងដូចជាចំណុចទាំងនេះ ស្រីៗមិនគួរជឿទេ៖
១. វាត្រូវចំណាយពេលយូរ៖ បើអ្នកត្រូវបានគេប្រាប់ថាការរួមភេទលើកដំបូងត្រូវការពេលយូរដល់ទៅ ៣-៤ ម៉ោងនោះ វាខុសហើយ។ ទោះបីអ្នកមិនមានបទពិសោធន៍ តែវាក៏មិនចំណាយពេលយូរដែរ។
loading...
២. ស្ត្រីនឹងយំ៖ យំអាចកើតឡើងទាល់តែថាយើងមិនពេញចិត្តនឹងដៃគូហើយត្រូវគេបង្ខំជាដើម។ តែចំពោះការរួមភេទដោយការពេញចិត្ត (ប្ដីប្រពន្ធ) មិនឈឺដល់យំទេ។ បើប្ដីយើងចេះបបោសអង្អែលឲ្យមានអារម្មណ៍រោលរាលមុនពេលចាប់ផ្ដើមនោះ សិចអាចប្រព្រឹត្តទៅបានកាន់តែរលូន។
៣. អ្នកនឹងមានកូន៖ វាអាស្រ័យទៅលើវិធានការការពារប៉ុណ្ណោះ។ មិនថាលើកទី១ ឬ ទី១០០ទេ ឲ្យតែការពារបានដិតដល់ អ្នកមិនអាចមានកូនទេ។
loading...
៤. ស្ត្រីនឹងឈានដល់ចំណុចកំពូលដែលមួយជីវិតមិនដែលប្រទះ៖ វាជាជំនឿខុសស្រលះ។ ការឈានដល់ចំណុចកំពូលអាចកើតឡើងពេលណាក៏បានដរាបណាអ្នកទាំងពីរមានអារម្មណ៍រោលរាល និងពុះកញ្ជ្រោលជាមួយការរួមភេទ។
៥.វាឈឺ៖ ដូចទៅនឹងរឿងយំដែរ ការរួមភេទលើកដំបូងអាចមានការឈឺចាប់មែន តែវាមិនខ្លាំងទេ។ បើអ្នកទាំងពីរចេះធ្វើសកម្មភាពយឺតៗ និងប្រើទឹករំអិលជំនួយនោះ ការឈឺចាប់នឹងលែងចោទជាបញ្ហា។
៦. អ្នកនឹងហូរឈាមគ្រប់កន្លែង៖ ឈាមអាចមានមែន តែវាកើតឡើងតែបន្តិចប៉ុណ្ណោះចេញពីការដាច់សន្ទះព្រហ្មចារី។
ដូចនេះ ចំពោះស្ត្រីដែលជិតរៀបការ ឬអ្នកដែលចង់ប្រឡូកក្នុងការរួមភេទគួរតែញែកឲ្យដាច់រវាងពាក្យចចាមអារ៉ាម និងការពិត៕
ប្រភព៖ Lovepanky