នេះជារបបអាហារ និងភេសជ្ជៈដែលប៉ះពាល់ដល់សុដន់សូមមេត្តាប្រុងប្រយ័ត្ន
របបអាហារ និងភេសជ្ជៈដែលអ្នកទទួលទានមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ភ្លៅ និងត្រគាករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់យ៉ាងខ្លាំងទៅដល់សុដន់របស់អ្នក។ ខាងក្រោមនេះអាចជាអាហារ និងភេសជ្ជៈដែលអ្នកតែងតែទទួលទានជាប្រចាំអាចថាជារៀងរាល់ថ្ងៃផងក៏ថាបាន។
#ការឡើងចុះនៃទម្ងន់របស់អ្នកប៉ះពាល់ដល់ភាពណែនក្បំរបស់សុដន់
អ្នកអនុវត្តតាមរបបអាហារដែលអ្នកដទៃប្រាប់អ្នកថាវាជួយអ្នកឱ្យស្រកទម្ងន់ ហើយនៅពេលដែលអ្នកអនុវត្តពេលខ្លះទម្ងន់របស់អ្នកស្រកពេលខ្លះវាក៏ឡើងវិញស្រឺតៗ ដូច្នេះសុដន់របស់អ្នកអាចបាត់បង់ភាពតឹងណែនក្បំទៅជាយារធ្លាក់ជាដើម។
#ការឡើងចុះនៃទម្ងន់របស់អ្នកប៉ះពាល់ដល់ភាពណែនក្បំរបស់សុដន់
loading...
អ្នកអនុវត្តតាមរបបអាហារដែលអ្នកដទៃប្រាប់អ្នកថាវាជួយអ្នកឱ្យស្រកទម្ងន់ ហើយនៅពេលដែលអ្នកអនុវត្តពេលខ្លះទម្ងន់របស់អ្នកស្រកពេលខ្លះវាក៏ឡើងវិញស្រឺតៗ ដូច្នេះសុដន់របស់អ្នកអាចបាត់បង់ភាពតឹងណែនក្បំទៅជាយារធ្លាក់ជាដើម។
#ទទួលទានជាតិកាហ្វេអ៊ីនធ្វើឱ្យមានអាការឈឺចាប់ត្រង់សុដន់
អ្នកជំនាញមិនទាន់ហ៊ានសន្និដ្ឋានឱ្យបានច្បាស់លាស់នៅឡើយទេអំពីទំនាក់ទំនងរវាងការ ទទួលទានជាតិកាហ្វេអ៊ីន និងអាការឈឺចាប់ត្រង់សុដន់។ ប៉ុន្តែអ្នកជំនាញប្រាកដថាប្រសិនបើអ្នកទទួលទានជាតិកាហ្វេអ៊ីនដែលមានក្នុងសូកូឡាតែខ្មៅកាហ្វេមុនពេលមករដូវនោះសុដន់របស់អ្នកនឹងមានអាការកាន់តែឈឺ និងតឹង បើប្រៀបធៀបនៅពេលដែលអ្នកមិនទទួលទានជាតិកាហ្វេអ៊ីនទាល់តែសោះ។
#ទទួលទានជាតិអាល់កុល ២ កំប៉ុងក្នុងមួយថ្ងៃបង្កើនហានិភ័យនៃជំងឺមហារីកសុដន់
ភាគច្រើនអ្នកដែលទទួលទានជាតិអាល់កុលតែងតែបារម្ភអំពីរឿងក្បាលពោះរីកធំ ប៉ុន្តែពួកគេតែងមើលរំលងអំពីហានិភ័យនៃការកើតមានជំងឺមហារីកដែលបណ្ដាលមកពីការទទួលទានជាតិអាល់កុល។ អ្នកជំនាញបញ្ជាក់ថាប្រសិនបើអ្នកទទួលទានជាតិអាល់កុល មិនថាស្រាបៀរ ឬស្រាខក់ថែលចំនួន២កំប៉ុងក្នុងមួយថ្ងៃអ្នកអាចនឹងមានហានិភ័យនៃការកើតមានជំងឺមហារីក។
loading...
#ទទួលទានខ្លាញ់សត្វច្រើនបង្កហានិភ័យនៃជំងឺមហារីកសុដន់
មនុស្សស្រីដែលតែងតែទទួលទានអាហារដែលមានខ្លាញ់ច្រើនដូចជាសាច់គោនិងផលិតផល សម្រកទម្ងន់ជាដើមអាចរងនូវហានិភ័យនៃការកើតមានជំងឺមហារីកសុដន់៕
ប្រភព៖ Beautips