គន្លឹះងាយៗ ក្នុងការបំបាត់អាការៈក្អក 100%
loading...
ការក្អកគឺជាយន្តការណ៍ដ៏ល្អមួយរបស់សួតក្នុងការបញ្ចេញសារធាតុអ្វីមួយមិនមែនជារបស់រាងកាយដែលចូលទៅក្នុងបំពង់ក ហើយវាក៏មិនមែនជាជំងឺអ្វីដែរ។ ប៉ុន្តែកាលណាការក្អកនេះកើតឡើងជាប់រហូត វាអាចជាអាការៈមួយនៃជំងឺទៅវិញ។ ការក្អកមានមូលហេតុរបស់វាច្រើនណាស់ ដែលអាចជាលក្ខណៈស្រួចស្រាវ ឬរ៉ាំរ៉ៃ។ មូលហេតុរបស់វាមានដូចជា ជំងឺផ្តាសាយ ការរលាកក្នុងបំពង់ក ឬក្អកមាន់ជាដើម។ ម្យ៉ាងវិញទៀត មូលហេតុដែលនាំឲ្យក្អករ៉ាំរ៉ៃមានដូចជា អាឡែហ្ស៊ី ជំងឺហឺត រលាកទងសួត ជំងឺច្រាលទឹកអាស៊ីតពីក្រពះ ។ល។
loading...
១.ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេស្គាល់ថាជាឱសថព្យាបាលការក្អកដ៏ពេញនិយមមួយ ព្រោះវាអាចជួយរំលាយជាតិស្លេស្ម និងសម្រួលដល់ភាពរលាកតាមបំពង់កទៀត។ ក្រៅពីនេះវានឹងជួយសម្លាប់មេរោគដែលនាំឲ្យក្អកបានថែមទៀតផង។
២.ខ្ញី
រឿងនេះអ្នកគ្រាន់តែយកចំណិតខ្ញីមួយដ៏ស្តើងដាក់ក្នុងទឹកដែលក្តៅរួចញ៉ាំវាតិចៗ នោះវានឹងជួយសម្រួលដល់ការក្អកបានយ៉ាងល្អហើយ។ ចូរញ៉ាំវាបីទៅបួនដងក្នុងមួយថ្ងៃ។
៣.ងូតទឹកក្តៅ
ការងូតទឹកក្តៅនឹងជួយបន្ធូរភាពស្ទះ និងស្លេស្តក្នុងបំពង់ក និងសួត។ ការធ្វើបែបនេះក៏ល្អក្នុងការសម្រួលដល់ផ្លូវដង្ហើម និងដកដង្ហើមបានកាន់តែស្រួលដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាការក្អករបស់អ្នកទាក់ទងនឹងជំងឺរបេង និងហឺតវិញ ទាល់តែមានការពិគ្រោះជាមួយគ្រូពេទ្យ និងព្យាបាលឲ្យបានត្រឹមត្រូវហើយ។ ជាមួយគ្នានេះដែរ បើសិនជាការក្អកមានកំហាកខ្លាំង វាអាចនឹងនាំឲ្យមានផលវិបាកដូចជា ជំងឺរលាកសួត និងការបង្ករោគបាន៕
loading...