វិធីសាស្រ្តដ៏ល្អបំផុតនៅពេលដែលអ្នកស្រវឹងស្រា !
loading...
នៅពេលដែលអ្នកក្រោកឡើង វាជាការសំខាន់បំផុតដែលអ្នកត្រូវតែបរិភោគអាហារពេលព្រឹក ។ ការសេពគ្រឿងស្រវឹងបណ្តាលអោយ ធ្លាក់ចុះជាតិស្ករក្នុងឈាមដែលជាហេតុធ្វើអោយមានការឈឺក្បាល។
ផឹកទឹកឬទឹកផ្លែឈើអោយបានច្រើន ដើម្បីកុំអោយរាងកាយខ្សោះជាតិទឹក។
លេបថ្នាំបំបាត់ការឈឺចាប់ ដូចជា ថ្នាំ Tylenol ( acetaminophen ) នៅពេលដែលអ្នកក្រោកឡើង ។ កុំលេបថ្នាំបំបាត់ការឈឺចាប់ មុនពេលចូលគេងព្រោះវាធ្វើប៉ះពាល់ដល់ថ្លើមរបស់អ្នក។
ជៀសវាងការទទួលទានកាហ្វេ ច្រើនហួសប្រមាណវាអាចរួមចំណែកដល់ការខ្វះជាតិទឹកក្នុងរាងកាយ ។ ប្រសិនបើញៀនកាហ្វេខ្លាំងអត់មិនបាន សុំទទួលទានត្រឹមមួយពែង។ ព្រោះរាងកាយរបស់អ្នកកំពុងធ្វើការប្រយុទ្ធប្រឆាំងនិងជាតិស្រវឹង។
គួរបរិភោគអោយបានច្រើន ជៀសវាងការធ្លាក់ចុះជាតិស្ករក្នុងឈាម ដែលបង្កឡើងដោយគ្រឿងស្រវឹង វាអាចធ្វើអោយអ្នកនៅតែឈឺក្បាល ឬអស់កម្លាំងខ្លាំង។
loading...