ព័ត៌មានថ្មីៗ

វិធី​ចង់​​ចិត្ត​ប្ដី​ ស្រីៗមិន​គួរ​មើល​រំលង​ប្រយោជន៍​របស់​ ‘សិច’

‘សិច​’ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន​ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​​ឲ្យ​ស្នេហា​​ស្ថិតស្ថេរ​យូរ​អង្វែង​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​មិន​ងាយ​ឲ្យ​ប្ដី​ជិន​ណាយ​​រក​ក្រៅ​ផ្ដេសផ្ដាស​។​ ហេតុ​ផល​ទាំង​៦ខាងក្រោមនេះ​នឹង​​បង្ហាញ​ថា​ហេតុ​អ្វី​ការ​​រួម​ភេទ​នេះ​ជា​រឿង​សំខាន់?​
វិធី​ចង់​​ចិត្ត​ប្ដី​ ស្រីៗមិន​គួរ​មើល​រំលង​ប្រយោជន៍​របស់​ ‘សិច’

១. ​ជួយ​ភ្ជាប់​​ទំនាក់ទំនង​ប្ដី​ប្រពន្ធ៖ វា​មិន​មែន​ជួយ​តែ​ផ្លូវ​កាយ​ទេ​ តែ​ក៏​ជួយ​ផ្លូវ​អារម្មណ៍​​ដែរ។​ ការ​រួម​ភេទ​ទៀងទាត់​នឹង​ជួយ​ឲ្យ​ស្វាមី​មាន​ទំនាក់ទំនង​កាន់​តែ​ល្អ​ជាមួយ​ភរិយា។​ គាត់​នឹង​បើក​ចិត្ត​និយាយ​គ្រប់​បញ្ហា​ ជាមួយ​​យើង​។
២. កាត់​បន្ថយ​ស្ត្រេស៖ ពេល​ខ្លះ​សំពាធ​ការងារ​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ​ដែល​អាច​ឈាន​ដល់​ជម្លោះ។​ ការ​រួម​ភេទ​អាច​ជួយ​រំលែក​បញ្ហា​នេះ​បាន​ថែម​ទាំង​ជួយ​ឲ្យ​​គេង​លក់​​ស្កប់ស្កល់​ទៀត​ផង។
​៣. ផ្ដល់​ក្ដី​សុខ​​៖ គ្មាន​អ្វី​មាន​សេចក្ដី​សុខ​ជាង​ពេល​ស្ថិត​នៅ​ក្នុង​ទ្រូង​បុរស​ដែល​យើង​ស្រឡាញ់​នោះ​ទេ។​ ចំពោះ​គាត់​ក៏​ដូច​គ្នា​។​
៤. ធ្វើ​ឲ្យ​យល់​ពី​គ្នា​កាន់​តែ​ច្បាស់៖ ការ​រួម​ភេទ​ជួយ​​យើង​ឲ្យ​ចំណាយ​ពេល​ជាមួយ​ស្វាមី​បាន​ច្រើន​ ។ មិន​ថា​មាន​អាថ៌កំបាំង​អ្វី​នោះ​ទេ​ គាត់​នឹង​បញ្ចេញ​យ៉ាង​ស្មោះ​ត្រង់​។​
loading...
៥. ជួយ​ស្នេហា​មិន​ឲ្យ​ជិនណាយ៖ ស្នេហា​ងាយ​នឹង​ក្លាយ​ជា​រឿង​​ធុញ​ទ្រាន់​បើ​គ្មាន​ការ​រួម​ភេទ។ សិចនឹង​ធ្វើ​ឲ្យ​ស្នេហា​​ឆ្លង​ផុត​ដំណាក់​កាល​នេះ​​។​​
loading...
៦. ជំនួយ​ដល់​សុខភាព៖ កាល​ណា​មាន​សុខភាព​ល្អ​ ស្នេហា​ក៏​កាន់​តែ​រលូន​ទៅ​តាម​នោះ​ដែរ៕
ប្រភព៖ Lovepanky