គន្លឹះការពារកុំឲ្យសុដន់យារធ្លាក់ និងតឹងណែនល្អដូចទើបពេញវ័យ
ការដែលជួបបញ្ហាសុដន់យារធ្លាក់គឺជារឿងមួយធម្មតាទេសម្រាប់ស្ត្រីអាយុខ្ទង់ ៤០ឆ្នាំឡើងទៅ។ នេះដោយសារតែភាពតឹងណែនរបស់សុដន់មានការថយចុះក្នុងសរីរាង្គមួយនេះ។ យ៉ាងណាមិញ មានកត្តាច្រើនទៀតដែលអាចធ្វើឲ្យសុដន់ងាយនឹងយារធ្លាក់បាន ដូចជា ការសម្រកទម្ងន់លឿនពេក កង្វះជីវជាតិ ការបំបៅដោះកូន មានផ្ទៃពោះ រ៉ាំងរដូវ ហាត់ប្រាណខ្លាំងក្លាពេក និងមានជំងឺមហារីកសុដន់។
បើសិនជាអត់មានករណីខាងលើទេ ចូរគិតបន្តិចទៀតថាអ្នកមានបញ្ហា ផ្លូវដង្ហើម ជក់បារី និងជំងឺបណ្តាលមកពីការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិហ្គាសច្រើនៗដែរ ឬទេ ព្រោះវាក៏ជាហេតុផលមួយនាំឲ្យសុដន់យារធ្លាកដែរ។ ប៉ុន្តែបើសិនជា អ្នកគ្មានបញ្ហាណាមួយដែលខ្ញុំបានរៀបរាប់ទេ តែសុដន់បែរជាយារធ្លាក់ដែរនោះ សូមកុំអាលបារម្ភ និងចំណាយលុយច្រើនដើម្បីឲ្យពេទ្យវះកាត់អី ប៉ុន្តែគួរតែសាកល្បងវិធីដូចខាងក្រោមនេះសិនទៅ។
loading...

ព្យាយាមហាត់ប្រាណ
អ្នកអាចហាត់ប្រាណបែបយកសាច់ដុំទ្រូងតាមរយៈការអាវ៉ង និងការលើកដុំដែកដើម្បីយកសាច់ដុំទ្រូង ព្រោះវាជាវិធីដែលអាចជំរុញដល់សាច់ដុំទ្រូងកាន់តែរឹងមាំ និងរីកធំ ដូច្នេះសុដន់នឹងមិនអាចយារធ្លាក់បានទៀងទេ។ ប៉ុន្តែចូរចាំថា នៅពេលហាត់ប្រាណ ត្រូវពាក់អាវទ្រនាប់សម្រាប់ហាត់កីឡាជានិច្ច។
loading...
ប្រើផ្លែទទឹម
ចូរបង្កើតភាពមានសំណើមក្នុងផ្ទះតាមរយៈការលាយចូលគ្នានូវសំបកផ្លែទទឹម និងប្រេងម៉ូតាក (Mustard Oil) ក្តៅឧណ្ហៗ ហើយយកវាមកម៉ាស្សាលើសុដន់ជារៀងរាល់យប់មុនពេលចូលគេង។ ចូរម៉ាស្សាប្រហែល ១០នាទី។
ម៉ាស្សាសុដន់ជាមួយប្រេងអូលីវ
ប្រេងអូលីវគឺជាផលិតផលដ៏មានប្រសិទ្ធភាពបំផុតមួយនៅលើផែនដីយើងនេះ។ វាក៏មានប្រយោជន៍ក្នុងការពង្រឹងដល់កម្លាំងរបស់សុដន់ និងធ្វើឲ្យសុដន់ទៅជាទន់ល្អ និងមានសុខភាពល្អជាងមុនដែរ។ បើសិនជាស្បែកសុដន់ខូចខាតដោយរ៉ាឌីកាលសេរី ហើយមិនអាចឲ្យវាពឺតស្អាតបាននោះ អ្នកអាចការពារវាបានតាមរយៈការម៉ាស្សា ឬលាបប្រេងអូលីវពីលើ។ ចូរម៉ាស្សាសុដន់ចំនួន ១០នាទី និងចំនួន ៥ដងក្នុងមួយសប្តាហ៍។ក្នុងចំណោមវិធីទាំងបីខាងលើ បងប្អូនស្ត្រីយើងអាចជ្រើសរើសមួយក្នុងចំណោមបីនេះទៅអនុវត្តបាន ជាពិសេសវិធីសាស្ត្រណាមួយដែលបងប្អូនគិតថាស័ក្តិសម និងអាចធ្វើបានដោយស្រួលជាងគេ៕ Source:Everday