ព័ត៌មានថ្មីៗ

អនាម័យ​ពេល​មក​រដូវ

ការ​ថែរក្សា​អនាម័យ​ជា​រឿង​សំខាន់​សម្រាប់​ស្ត្រី​គ្រប់​រូប​អំឡុង​ពេល​មក​រដូវ។​ តើ​អ្នក​បាន​យល់​ដឹង​អ្វី​ខ្លះ​ទាក់​ទង​នឹង​ការ​រក្សា​អនាម័យ​ក្នុង​ពេល​សំខាន់​នេះ? ខាង​ក្រោម​​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​ៗ​គួរ​អនុវត្ត​៖

loading...
១. ជ្រើស​រើស​ផលិត​ផល​ត្រឹមត្រូវ​

​ជ្រើសរើស​សំឡី​អនាម័យ​ប្រភេទ​ណា​មួយ​​តាម​ចំណូល​ចិត្ត​ តែ​អ្វី​ដែល​សំខាន់​អ្នក​​មិន​គួរ​ដូរ​ប្រភេទ​ញឹកញាប់​ពេក​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មិន​មាន​ផាសុកភាព​។

២. ប្ដូរ​សំឡី​អនាម័យ​ទៅ​តាម​ពេល​កំណត់​

មិន​ត្រូវ​ប្រើប្រាស់​សំឡី​មួយ​រយៈ​ពេល​យូរ​នោះ​ទេ​ព្រោះ​វា​អាច​បង្ក​បញ្ហា​ដល់​​ស្បែក​ដោយ​ការ​ឆ្លង​រោគ​ផ្សេង​ៗ​។ ពេល​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ប្ដូរ​គឺ​រាល់​៦​ម៉ោង​ម្ដង​។

៣. សម្អាត​ទ្វា​មាស​ឲ្យ​បាន​ត្រឹមត្រូវ​

ឈាម​រដូវ​អាច​ហូរ​ទៅ​កន្លែង​ផ្សេង​ៗ​ ដែល​ចាំ​បាច់​ត្រូវ​តែ​សម្អាត​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​ និង​ទៀងទាត់​នៅ​ពេល​អ្នក​ដូរ​សំឡី​អនាម័យ​។ វា​ក៏​ជួយ​មិន​ឲ្យ​មាន​ក្លិន​​ផង​ដែរ​។

៤. កុំ​ប្រើ​សាប៊ូ​ ឬ​ផលិតផល​សំអាត​ផ្សេង​ទៀត​

នៅ​ក្នុង​ទ្វា​មាស​មាន​បាក់តេរី​ល្អ​ៗ​ ដែល​មាន​មុខងារ​សម្អាតដោយ​ខ្លួនឯង​។ នៅ​ពេល​ដែល​អ្នក​ប្រើ​សាប៊ូ វា​អាច​បណ្ដាល​ឲ្យ​បាក់តេរី​ទាំងនោះ​ស្លាប់​។ ជម្រើស​ដ៏​ល្អ​គួរ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដើម្បី​សម្អាត។​ ទោះ​យ៉ាងណា​សាប៊ូ​អាច​ប្រើ​​លាង​សម្អាត​ផ្នែក​ខាង​ក្រៅ​បាន។​

loading...
៥. ចេះ​វិធី​សម្អាត ​ ត្រូវ​សម្អាត​ពី​ផ្នែក​ខាង​ទ្វា​មាស​ទៅ​ក្រោយ​ជានិច្ច​ ព្រោះ​បើ​សម្អាត​បញ្ច្រាស​​អាច​នាំ​បាក់តេរី​មក​ក្នុង​ទ្វា​មាស​ដែល​ធ្វើ​ឲ្យ​ឆ្លង​មេរោគ។​

៦. ទុក​ដាក់​សំឡី​ដែល​ប្រើ​រួច​ឲ្យ​បាន​ត្រឹមត្រូវ​

ត្រូវ​ខ្ចប់​សំឡី​អនាម័យ​ដែល​ប្រើ​រួច​ឲ្យ​បាន​ត្រឹមត្រូវ​​ ហើយ​ដាក់​ក្នុង​ធុង​សំរាម​ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​វា​អាច​សាយ​ភាយ​មេរោគ​ ឬ​ក្លិន​ជាដើម​។​ បន្ទាប់​មក​ត្រូវ​លាង​ដៃ​របស់​អ្នក​ឲ្យ​បាន​ស្អាត​។
៧. ត្រូវ​ប្រយ័ត្ន​កន្ទួល​ដែល​បង្ក​ដោយ​សំឡី​អនាម័យ​


កន្ទួល​អាច​កើត​ឡើង​ពេល​ដែល​សំឡី​សើម​រយៈ​ពេល​យូរ​។ ដូច​នេះ​អ្នក​ត្រូវ​ដូរ​សំឡី​ឲ្យ​បាន​តាម​ពេល​កំណត់​។

៨. ងូត​ទឹក​ឲ្យ​បាន​ទៀងទាត់​

ងូត​ទឹក​មិន​ត្រឹមតែ​អាច​សម្អាត​ខ្លួន​ប្រាណ​អ្នក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​ទៀត​ផង។

៩. ត្រូវ​ចេះ​រៀបចំ​ឲ្យ​បាន​សព្វ​គ្រប់​ អំឡុង​ពេល​មក​រដូវ​ ត្រូវ​មាន​ផលិតផល​ចាំបាច់​មួយ​ចំនួន​ដូច​ជា ​សំឡី​អនាម័យ​ កន្សែង​ទន់ ​ក្រដាស​អនាម័យ​ ទឹក​លាង​សម្អាត​មេរោគ​ អាហារ​សុខភាព​ ឬ​ថ្នាំ​សម្លាប់​មេរោគ​ជាដើម​។ ទុក​ដាក់​របស់​ទាំង​នេះ​នៅ​ក្នុង​បន្ទប់​ ឬ​ដាក់​ក្នុង​កាបូប​អ្នក​សម្រាប់​ប្រើ​គ្រប់​ពេល​ដែល​ត្រូវការ​៕
Source:.sabay