ព័ត៌មានថ្មីៗ

សាកល្បង ៤ ជំហ៊ាន​នេះ​រួច អ្នក​នឹង​អន់​ចង់​ទៅ​ហាង​កែ​សម្ផស្ស​ទៀត​ហើយ !

ហេតុអ្វី​ត្រូវ​ទៅ​ហាង​កែ​សម្ផស្ស ដើម្បី​បាន​ផ្ទៃមុខ​ម៉ត់​រលោង​ភ្លាមៗ និង​ម៉ាស្សា​ការពារ​ស្បែក​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​ធ្វើ​អ្វី ។ តើ​អ្នក​ដឹង​ទេ​ថា ហាង​កែ​សម្ផស្ស​នីមួយៗ​សុទ្ធ​តែ​ប្រើ​សារធាតុ​គីមី​ជាច្រើន​មក​លើ​ស្បែក​មុខ​របស់​អ្នក ។
ហេតុ​នេះ​ហើយ ឥឡូវ​យើង​នឹង​ប្រាប់​ដល់​អ្នក​ពី​វិធី​មួយ ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន ដោយ​គ្រាន់តែ​អនុវត្ត​តាម ៤ ជំហ៊ាន​ងាយៗ​ខាងក្រោម ៖

ជំហ៊ាន ១ សម្អាត

ប្រើ​សំឡី ឬ​ស្បៃ​ជ្រលក់​ក្នុង​ទឹក​ផ្កា​កុលាប រួច​មក​ជូត​សម្អាត​លើ​ផ្ទៃមុខ ។ បន្ទាប់មក ប្រើ​ទឹកដោះគោ​ឆៅ ២ ស្លាបព្រាបាយ​លាប​ពេញ​ទាំង​ផ្ទៃមុខ ហើយ​រង់ចាំ​រហូត​ដល់​វា​ស្ងួត សឹម​លាង​សម្អាត​នឹង​ទឹក​ត្រជាក់ ។

ជំហ៊ាន ២ ខាត់​ស្បែក

យក​ស្ករស ២ ស្លាបព្រាបាយ + ប្រេងអូលីវ ឬ​ប្រេងដូង ១ ស្លាបព្រាបាយ + ទឹក​ក្រូចឆ្មា​ធំ ១ ផ្លែ ច្របល់​ចូល​គ្នា រួច​លាប និង​ម៉ាស្សា​លើ​ផ្ទៃមុខ​ជា​ចលនា​រង្វង់ ។

ជំហ៊ាន ៣ ស្ទីម

ជ្រលក់​កន្សែងពោះគោ​ក្នុង​ទឹក​ក្តៅឧណ្ហៗ ពូត​យក​ទឹក​ចេញ ហើយ​បិត​លើ​ផ្ទៃមុខ​អ្នក​រយៈពេល​ពី ៤-៥ នាទី ។

ជំហ៊ាន ៤ ម៉ាស្សា និង​បិត​ម៉ាស់​មុខ

អ្នក​គ្រាន់តែ​យក​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មា​ក្នុង​បរិមាណ​ស្មើគ្នា និង​លាប​ពេញ​លើ​ស្បែក​មុខ​អ្នក ហើយ​រង់ចាំ​រយៈពេល ២០ នាទី លាង​សម្អាត​ចេញ ៕ប្រភព៖mungkulkar