ព័ត៌មានថ្មីៗ

គន្លឹះទាំង៥ចំណុច! ធ្វើ​ឱ្យ​អ្នក​មាន​សុភមង្គល​ក្រោយ​ពេល​រៀប​ការរួច

ស្នេហា៖​ ក្រោយ​ពេល​រៀប​អាពាហ៍​ពិពាហ៍​រួច​ជីវិត​របស់​អ្នក​នឹង​ត្រូវផ្លាស់ប្តូរ​ទាំង​ស្រុង​ មិន​មែន​ដូច​ជាពេល​ដែល​អ្នកនៅ​កំលោះក្រមុំ​នោះទេ។ ចំណែក​ឯភាព​ល្អូកល្អិន​និង​កើត​មាន​ឡើង​បន្ទាប់ពី​រៀបការ​ថ្មោង​ថ្មី ប៉ុន្តែ​យូរ​ៗទៅ​អ្នក​នឹង​ចាប់ផ្តើ​មាន​អារម្មណ៍​នឿយ​ណាយ គួបផ្សំ​ជាមួយ​នឹង​រឿង​រ៉ាវរាប់​រយជំពូក​ដែលកើត​ឡើង​មិន​ចេះចប់​មិនចេះហើយ​ថែមទៀត ​អ្នកនឹង​ស្មុគស្មាញ​កាន់តែ​ខ្លាំង​ឡើង។ ប្រសិនបើ​រឿង​នេះ​នៅតែបន្ត​រហូត​ ហើយ​អ្នក​ទាំង​ពីរ​ពុំមាន​វិធីអ្វី​ដោះ​ស្រាយ សុភមង្គល​របស់​អ្នក​ទាំងពីរ​ច្បាស់​ជារកមិន​ឃើញ​ឡើយ។ ដូច្នេះ​ហើយ​អ្នក​ទាំងពីរ​គួរតែរៀន​ពីចំណុច​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ឱ្យ​ពិពាហ៍​ប្រកបទៅ​ដោយ​សុភមង្គល។

១.ចេះយល់ចិត្ត​គ្នា



រឿង​ដ៏​សំខាន់​មួយ​ដែល​គូរ​ស្នេហ៍​ថ្មោង​ថ្មីគួរតែដឹង គឺ​ការ​ស្វែង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ជីវិត​អាពាហ៍​ពិពាហ៍​នឹង​កាន់តែ​មាន​សុភមង្គល ប្រសិន​បើ​ប្តី​ប្រពន្ធ​ចេះ​យល់​ចិត្តគ្នា ហើយ​មិន​ថា​គ្រប់​ឧបសគ្គ​អ្វីៗទាំង​អស់នឹង​ត្រូវបាន​ដោះ​ស្រាយ​បាន​យ៉ាង​ងាយ​ស្រួល។​

២.មាន​ចិត្ត​អំណត់

loading...
ភាព​អំណត់​មិន​មែន​មាន​តែ​ប្រពន្ធ ឬ​ស្វាមីនោះទេ តែ​ត្រូវឱ្យ​អ្នក​ទាំង​ពីរ​ពូកែមាន​ចិត្ត​អំណត់​ដូចគ្នា។ ជា​ធម្មតា​ការ​រួម​រស់​នៅ​ជាមួយ​គ្នា​ជាប្តី​ប្រពន្ធ​គេច​មិន​ផុត​ពី​ការ​តំឡើង​ពាក្យ​សំដី​ធំតូច​ដាច់គ្នា​ឡើយ ប៉ុន្តែ​ប្រសិន​បើភាគី​ទាំងសង​មាន​ចិត្ត​អំណត់​ក្នុង​ដំណាក់​កាល​នេះ​អ្វីៗនឹង​ល្អ​ប្រសើរ​ឡើង​វិញ។

៣.ចេះជួយយកអាសារគ្នា​

ការ​ចេះ​ជួយ​យក​អាសារ​គ្នាក្នុង​ពេល​គ្រាលំបាក គឺជា​រឿងដែល​គូស្នេហ៍​គួរតែ​អនុវត្ត។ ព្រោះ​ជីវិត​រស់​នៅ​របស់​មនុស្ស​ម្នាក់ៗ​គេច​មិន​ផុត​ពី​ជួបនូវ​បញ្ហា​នោះ​ទេ គ្រាន់តែ​បញ្ហា​នោះតិច​ឬក៏ច្រើន​តែប៉ុណ្ណោះ។ ដូច្នេះ​ប្រសិនបើ​ភាគីណា​មួយជួប​នឹង​បញ្ហា​អ្នក​ត្រូវចេះ​ សួរ​នាំ ឬ​ជួយរក​វិធីដោះស្រាយ​ជំនួស ទើបសម​មានឈ្មោះថា​ស្វាមី​ភរិយា​ល្អ។

៤.ការ​ផ្តល់​កំលាំងចិត្ត

រឿង​ដែល​គូស្នេហ៍​បាន​ពី​គ្នា​ទៅវិញ​ទៅ​មក​ គឺផ្តល់​កំលាំង​ចិត្តនៅ​ពេល​ដែល​គេ​ជួប​នឹង​ទុក្ខ​លំបាក​ដោះ​ស្រាយ​មិន​ចេញ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចេះ​ផ្តល់​កំលាំង​ចិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ជឿថា​បញ្ហា​អ្វីនឹង​បា​នដោះ​ស្រាយ ហើយ​ភាព​រីករាយ​នឹង​វិល​ត្រឡប់​មក​រក​អ្នក​វិញ​ជាមិន​ខាងឡើយ។

៥.ភាពស្មោះត្រង់

អ្នក​មិន​អាច​មើលរំលង​ចំណុច​មួយ​នេះបាន​ទេ ព្រោះ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​អ្នក​អាច​បន្ត​ទៅ​មុខ​ទៀត​បាន​ ឬមិន​បាន​គឺអាស្រ័យ​ទៅ​លើភាព​ស្មោះត្រង់​នេះ​ឯង។ ប្រសិនបើ​អ្នក​ទទួល​បាន​ភាព​ស្មោះត្រង់​ហើយ ក្តីសុខ​ នឹង​សុភមង្គល​នឹង​តាម​មក​ជាមួយ​ជា​មិន​ខាន៕
ដោយ៖KI