ព័ត៌មានថ្មីៗ

តើសម្រេចចិត្តរួមភេទជាមួយសង្សា ឬក៏សម្រេចកាមដោយខ្លួនឯង?

 ការលេង​ខ្លួនឯង ឬ​ជួយ​ខ្លួន​ឯង ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង ជាការ​ប៉ះពាល់ ស្ទាបអង្អែល ឬ​ធ្វើយ៉ាងណា ឲ្យ​ខ្លួនឯង​ស្រើបស្រាល និង​ឈានដល់​ចំណុចកំពូល ដូចជា​ពេល​រួមភេទ​ដែរ​។ ភាគច្រើន គេ​តែង​ធ្វើ​ទៅលើ​សុដន់ និ​ប្រដាប់ភេទ អម​ជាមួយនឹង​ការ ចាក់​វីដេអូ​អាសអាភាស ហើយ​ស្តាប់​សម្លេង​តិចៗ​។ ក្រៅពីនេះ គេ​ក៏​អាច​ប្រើ​ឧបករណ៍​សិច ដើម្បី​ជា​ជំនួយ​ដែរ​។​
យុវវ័យ គួរ​សម្រេច​កាម​ដោយ​ខ្លួនឯង ល្អ​ជាង​ការ​រួមភេទ ជាមួយ​សង្សារ​? ហេតុអ្វី​ទៅ​?
loading...

ការសម្រេច​កាម ដោយ​ខ្លួនឯង ជា​រឿង​ធម្មតា​នោះទេ សម្រាប់​មនុស្ស​វ័យ​ជំទង់ ហើយ​ស្ថិតិ​ក្រៅប្រទេស បាន​ឲ្យ​ដឹងថា ក្មេងប្រុស ៩៥ ភាគរយ និង​ក្មេងស្រី ៨៩ ភាគរយ​ហើយ ដែល​ធ្វើបែបនេះ​។ វា​ជា​ចំនួន​ដ៏​ច្រើន​បំផុត ចុះ​ចំណែក​ខ្មែរ​យើង​? មិនមាន​ការសិក្សា​ឡើយ ដូច្នេះ យើង​មិនអាច​និយាយថា ប៉ុន្មាន​នោះទេ ប៉ុន្តែ ប្រាកដ​ជាមាន​ហើយ​។​ ការសម្រេច​កាម ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ល្អ និង​សុខ​ស្រួល ជាពិសេស អ្នក​ដែល​គ្មាន​ដៃគូ​រួមភេទ ឬ​មិន​ចង់​រួមភេទ​។​
យ៉ាងណាមិញ ការធ្វើ​បែបនេះ ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​យុវវ័យ ដូចជា ៖
-ស្គាល់​អ្វី​ទៅ​ហៅថា ភាព​សុខ​ស្រួល ដោយ​មិនចាំបាច់​រួមភេទ
-ការសម្រេច​កាម​ដោយ​ខ្លួន ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក​មនុស្ស​ភេទ​ទី ៣
-មិន​ព្រួយ​ថា​មាន​ផ្ទៃពោះ ដោយ​មិន​ចង់បាន
-មិន​ព្រួយ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​រលាក​ថ្លើម និង​ជំងឺអេដស៍​ជាដើម​៕




loading...