ព័ត៌មានថ្មីៗ

អត្ថប្រយោជន៏ដែលអ្នកនឹកស្មានមិនដល់របស់ទឹកដូងជួយអ្វីខ្លះ?ពេលស្រ្តីមានផ្ទៃពោះ​!

loading...

តាមរយះគណកម្មការមួយក្រុមក្នុងប្រទេសឥណ្ឌាបានអោយដឹងថា ការពិសាទឹកដូងក្នុងអំឡុងពេលមានផ្ទៃពោះអាចជួយរក្សាលំនឹងជាតិទឹក និងអេឡិចត្រូលីតគ្រប់គ្រាន់ក្នុងរយះពេលមួយថ្ងៃៗសម្រាប់រាងកាយ។



ក្នុងទឹកដូងមានសារធាតុអេឡិចត្រូលីត ក្លរ៉ូ ម៉ាញ៉េស្យូម កាល់ស្យូម រីបូហ្លរីន វីតាមីនសេ និង កម្រិតជាតិស្ករ សូដ្យូម ប្រូតេអ៊ីនគ្រប់គ្រានសម្រាប់រាងកាយ ។
យោងតាមអ្នកជំនាញអាហារូបត្ថម្ភបានបញ្ចាក់ថា ការពិសាទឹកដូងក្នុងអំឡុង៣​ខែដំបូង អាចជួយកាត់បន្ថយ អាការះចាញ់កូន ទល់លាមក ការពារខ្សោះជាតិទឹកក្នុងខ្លួន បង្កើនប្រព័ន្ធការពាររាងកាយ​និង​កាត់បន្ថយភាពអស់កម្លាំង​ ។
ដូច្នេះ ស្រ្តីមានផ្ទៃពោះគួរពិសាទឹកដូងអោយបានយ៉ាងហោចណាស់មួយផ្លៃក្នុងមួយថ្ងៃ ព្រោះក្រៅពីនេះវាក៏ជួយសម្រួលការបន្ទោបង់ ការឡើងសំពាធឈាម និង បញ្ហារលាក់ក្នុងតម្រងនោមជាដើម។

loading...