បើមានទម្លាប់បរិភោគអាហារទាំង ៤ នេះគួរបញ្ឈប់ជាបន្ទាន់
loading...
មនុស្សភាគច្រើនមិនសូវបានចាប់អារម្មណ៍ពីរបៀបរបបនៃការទទួលទានមួយចំនួន ដែលអាចប៉ះពាល់ដល់សុខភាពទេ ។ ខាងក្រោមនេះជាប្រការមួយចំនួន ដែលអ្នកគួរតែជៀសវាងក្នុងការទទួលទានអាហារ៖
១. ការបរិភោគគ្មានពេលវេលាច្បាស់លាស់៖ មិនមែននឹកឃើញចង់ញ៉ាំក៏ញ៉ាំ មិនឃ្លានក៏មិនខ្ចីញ៉ាំនោះទេ ។ ការធ្វើបែបនេះធ្វើឱ្យក្រពះមានដំណើរការមិនល្អ អ្នកត្រូវមានពេលវេលាញ៉ាំឱ្យបានទៀងទាត់ ។
២. បង្អក់ទាល់តែឃ្លានខ្លាំងទើបញ៉ាំ៖ មិនគួរទុកឱ្យខ្លួនឯងឃ្លានខ្លាំងទើបញ៉ាំទេ ព្រោះទម្លាប់នេះធ្វើឱ្យជាតិស្ករក្នុងឈាមគ្មានស្ថេរភាព ។ គួរតែរកចំនីញ៉ាំទ្រាប់ពោះខ្លះ ។
៣. មិនញ៉ាំអាហារពេលព្រឹក៖ អាហារពេលព្រឹកអាចជួយអ្នកក្នុងការសម្រកទម្ងន់ ។ វាជួយឱ្យរាងកាយបញ្ចេញអ័រម៉ុន Ghrelin បានល្អ ដែលមាននាទីបង្កើនសមត្ថភាពខួរក្បាល និងកាត់បន្ថយការឃ្លាន ។
៤. ញ៉ាំចំនីកំប៉ិកកំប៉ុកច្រើន៖ ចំនីកំប៉ិកកំប៉ុកធ្វើឱ្យយើងឆាប់ធាត់ ព្រោះវាមានផ្ទុកកាឡូរីខ្ពស់ ៕ប្រភព៖kanha
loading...